**Note: You might
want to use capo on 2nd or 3rd Fret
Intro: C G F
Em
Am Em
F G (G
can be replaced by 1/4G, meaning strumming G just ONCE!)
1. C G F
Em
Am Em
F G
2. C G F
Em
Am Em
FG C
R. FG C
FG C (or FG EmAm FG
C)
FG EmAm
FG C
Music: CG Am
CG Am
FG
EmAm F G (or 1/4G)
3. C G F
Em
Am Em
FG C
Repeat R
Ending: FG C
(១) ឱ
ទង់ជាតិខ្មែរ ស្នេហាពង្សសាវតារ ពូជពង្សរដ្ឋា ថ្លៃថ្នូរឧត្តម
ទឹកចិត្តមេត្តា កុរណាសក្ដិសម ជាទីមនោរម្យនៃមនុស្សផងគ្នា។
(២) ឱ ទង់ជាតិខ្មែរ
ថែដែនដីសីមា អ្នកនៅទីណា ឥតប្រែជាតិខ្មែរ
វប្បធម៌ចំណាស់ ជាតិសាសន៍ពូកែ យើងត្រូវខំថែអោយបានឋិតថេរ។
(បន្ទរ)
យើងជាកូនខ្មែរ រួមគ្នាថែមរតកដូនតា ជាតិយើងថ្លៃថ្លា ដោយសារយើងចេះសាមគ្គីគ្នា។
ព្រួតដៃគ្នាឡើង មិត្តអើយ កសាងជាតិអភិវឌ្ឍគ្រប់គ្រា
ព្រោះយើងគ្រប់គ្នា សុទ្ធតែមានបេះដូងជាខ្មែរ។
(៣) ទង់ព្រលឹងជាតិ
សន្ធឹងលើវេហា រួមមានក្សត្រា ជាម្លប់ត្រឈៃ
ទូទាំងរដ្ឋា មង្គលសិរី ក្មេងចាស់ប្រុសស្រី ជួបតែក្ដីសុខ។
(បន្ទរ)
យើងជាកូនខ្មែរ រួមគ្នាថែមរតកដូនតា ជាតិយើងថ្លៃថ្លា ដោយសារយើងចេះសាមគ្គីគ្នា។
ព្រួតដៃគ្នាឡើង មិត្តអើយ កសាងជាតិអភិវឌ្ឍគ្រប់គ្រា
ព្រោះយើងគ្រប់គ្នា សុទ្ធតែមានបេះដូងជាខ្មែរ
...ព្រោះយើងគ្រប់គ្នា
សុទ្ធតែមានបេះដូងជាខ្មែរ។